
រដ្ឋបាលក្រុងដូនកែវ ចុះពិនិត្យតាមការដ្ឋានសំណង់ក្នុងសង្កាត់រកាក្រៅ ដោយរំលឹកឱ្យម្ចាស់សំណង់គោរពតាមច្បាប់ជាធរមាន
តាកែវ៖ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក សោ សុផល អភិបាលរង នៃគណៈអភិបាលក្រុងដូនកែវ បានអញ្ជើញដឹកនាំមន្ត្រីការិយាល័យជំនាញចំណុះរដ្ឋបាលក្រុង ចុះពិនិត្យជាក់ស្តែងតាមការដ្ឋានសំណង់ដែលកំពុងដំណើរការសាងសង់ ស្ថិតក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។










