
អភិបាលស្រុកព្រៃកប្បាស ចុះពិនិត្យស្ថានភាពបង្កបង្កើនផល និងដោះស្រាយបញ្ហាខ្វះខាតទឹកស្រោចស្រពជូនប្រជាកសិករក្នុងឃុំតាំងយ៉ាប
តាកែវ៖ ដើម្បីឆ្លើយតបបានទាន់ពេលវេលា ចំពោះតម្រូវការទឹកស្រោចស្រពស្រូវរបស់ប្រជាកសិករ នារសៀលថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក គិន ភក្តី អភិបាលស្រុកព្រៃកប្បាស អមដំណើរដោយសហការី និងអាជ្ញាធរឃុំពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវជាក់ស្តែង ស្ថិតក្នុងឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។










