
ឯកឧត្តម វ៉ី សំណាង អញ្ជើញចុះពិនិត្យផ្លូវបេតុងអាមេប្រវែង ៥.០០០ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងស្រុកកោះអណ្តែត
តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយមន្ត្រីជំនាញពាក់ព័ន្ធ និងលោក ភួន ឈីម អភិបាលស្រុកកោះអណ្តែត បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៥.០០០ម៉ែត្រ និងទទឹង ៦ម៉ែត្រ ស្ថិតក្នុងស្រុកកោះអណ្តែត នាព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ ៕








