
ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តតាកែវ ដាស់តឿនមន្ត្រីឱ្យប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ តម្លាភាព និងឥរិយាបថទន់ភ្លន់ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ
តាកែវ៖ លោក ឃុត ប៊ុនធឿន ប្រធានអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តតាកែវ បានណែនាំ និងក្រើនរំលឹកដល់មន្ត្រីរាជការ និងបុគ្គលិកជំនាញគ្រប់វិស័យចំណុះអង្គភាព ត្រូវបន្តពង្រឹងស្មារតីទទួលខុសត្រូវ លើកកម្ពស់មនសិការវិជ្ជាជីវៈ និងគោរពពេលវេលាការងារឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។








