
និយ័តករធានារ៉ាប់រងកម្ពុជា បន្តជំរុញការយល់ដឹង និងការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច នៅខេត្តតាកែវ ដើម្បីកាត់បន្ថយហានិភ័យហិរញ្ញវត្ថុជូនប្រជាពលរដ្ឋ
តាកែវ៖ ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការអនុវត្តកាតព្វកិច្ចធានារ៉ាប់រងឱ្យកាន់តែមានប្រសិទ្ធភាព នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុស្រមោល បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការធានារ៉ាប់រងជាកាតព្វកិច្ច» នៅខេត្តតាកែវ។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករង នៃ ន.ធ.ក. និងលោក ម៉ម កាយ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ ដោយមានការចូលរួមពីតំណាងក្រុមការងារអន្តរក្រសួង មន្ទីរជំនាញជុំវិញខេត្ត អាជ្ញាធរមានសមត្ថកិច្ច គ្រឹះស្ថានឯកជន និងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។








