
អភិបាលរងខេត្តតាកែវ ជំរុញឱ្យអាណាព្យាបាលអប់រំកូនតាមបែបវិជ្ជមាន ដើម្បីសាងគ្រឹះសុខភាពផ្លូវចិត្ត និងភាពរឹងមាំសម្រាប់កុមារ
តាកែវ៖ ការអប់រំកូនតាមបែបវិជ្ជមាន គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងអត្តចរិត សុខភាពផ្លូវចិត្ត និងការអភិវឌ្ឍសមត្ថភាពកុមារឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម ខណៈវិធីសាស្ត្រនេះជួយឱ្យកុមារលូតលាស់ដោយមានទំនុកចិត្ត ការគោរពខ្លួនឯង និងភាពក្លាហាន។ នេះជាការថ្លែងគូសបញ្ជាក់របស់ លោកស្រី ឡុង ប៉ូណារ៉េត អភិបាលរងខេត្តតាកែវ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពីការចិញ្ចឹមកូនបែបវិជ្ជមានលើឧបករណ៍ផ្សព្វផ្សាយសាកល (កម្រិត១)» ជូនដល់ថ្នាក់ដឹកនាំស្ត្រី នៃរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរ-អង្គភាពជុំវិញខេត្ត នាព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តតាកែវ។








