
អភិបាលស្រុកទ្រាំង ដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពជួរមុខ ២រូប ដែលបានមកលេងស្រុកកំណើត
តាកែវ៖ នារសៀលថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក អ៊ុំ ចំរើន អភិបាលស្រុកទ្រាំង បានអញ្ជើញដឹកនាំសហការី ចុះសាកសួរសុខទុក្ខផ្ទាល់ដល់គេហដ្ឋានវីរកងទ័ពចំនួន ២រូប ដែលបានមកលេងស្រុកកំណើត ស្ថិតក្នុងភូមិសិរីដួច និងភូមិត្រពាំងស្នោ ឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ។










