
អភិបាលស្រុកបូរីជលសារ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនវីរកងទ័ពចំនួន ៣រូប ដែលមកលេងគ្រួសារនៅស្រុកកំណើត
តាកែវ៖ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពលះបង់របស់កងទ័ពក្នុងការការពារជាតិ មាតុភូមិ នារសៀលថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ស៊ូ ភិរម្យ អភិបាលស្រុកបូរីជលសារ បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខដោយផ្ទាល់ដល់គេហដ្ឋានវីរកងទ័ពចំនួន ៣រូប ដែលបានមកលេងស្រុកកំណើត និងជួបជុំគ្រួសារ ស្ថិតក្នុងភូមិស្នាយដូច ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ។








