
លោកស្រី ឡុង ប៉ូណារ៉េត អញ្ជើញពិធីប្រកាសសមាសភាពអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ
តាកែវ៖ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកស្រី ឡុង ប៉ូណារ៉េត អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងសមាជិក សមាជិកា នៃអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តយ៉ាងច្រើនកុះករ។








