
អាជ្ញាធរស្រុកគិរីវង់ ចុះពិនិត្យស្ថានភាពស្រូវប្រជាពលរដ្ឋជាង ១,២០០ ហិកតា ដែលកំពុងខ្វះខាតទឹក និងស្វែងរកដំណោះស្រាយអន្តរាគមន៍ជាបន្ទាន់
តាកែវ៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ងួន ឌីណា អភិបាលនៃគណៈអភិបាលស្រុកគិរីវង់ ខេត្តតាកែវ បានដឹកនាំក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពស្រូវរបស់ប្រជាពលរដ្ឋជាក់ស្តែង នៅក្នុងឃុំចំនួន៣ រួមមាន៖ ឃុំព្រះបាទជាន់ជុំ ឃុំព្រៃអំពក និងឃុំព្រៃរំដេង ដែលកំពុងប្រឈមនឹងការខ្វះខាតទឹកស្រោចស្រពលើផ្ទៃដីសរុបប្រមាណ ១,២០០ ហិកតា។










