
ផ្លូវបេតុងអាមេថ្មីប្រវែងជាង ១គីឡូម៉ែត្រ ចាប់ផ្តើមការដ្ឋានសាងសង់ហើយ នៅក្នុងឃុំត្រាំងធំខាងជើង ស្រុកត្រាំកក់
តាកែវ៖ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោក ទូច ចន្ធី អភិបាលរងស្រុកត្រាំកក់ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ១,១១០ម៉ែត្រ ទទឹង ៦ម៉ែត្រ ឆ្លងកាត់ភូមិព្រៃស្បាត និងភូមិព្រៃក្តួច ក្រោមមូលនិធិឃុំ ឆ្នាំ២០២៦។










