
អភិបាលរងខេត្តតាកែវ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងស្នើសុំជីកស្រះស្តុកទឹកសម្រាប់សិប្បកម្មផលិតទឹកកក និងទឹកសុទ្ធ ក្នុងស្រុកសំរោង
តាកែវ៖ នាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ស៊ុត ខុន អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកសំរោង បើកកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យជាក់ស្តែងដល់ទីតាំងពាក់ព័ន្ធនឹងការស្នើសុំជីកស្រះទឹក ដើម្បីរក្សាទឹកទុកប្រើប្រាស់ក្នុងសិប្បកម្មផលិតទឹកកក និងទឹកសុទ្ធ ដែលមានទំហំបណ្តោយ ១០០ម៉ែត្រ ទទឹង ៩០ម៉ែត្រ និងជម្រៅ ៥ម៉ែត្រ ស្ថិតក្នុងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។








