
អភិបាលស្រុកកោះអណ្តែត ចុះពិនិត្យស្ថានភាពស្រូវវស្សា ដែលកំពុងខ្វះខាតទឹកស្រោចស្រពក្នុងឃុំព្រៃខ្លា
តាកែវ៖ ដើម្បីឆ្លើយតបបានទាន់ពេលវេលាចំពោះការលំបាករបស់ប្រជាកសិករ ថ្មីៗនឹះ លោក ភួន ឈីម អភិបាលស្រុកកោះអណ្តែត អមដំណើរដោយសហការី និងអាជ្ញាធរមូលដ្ឋានភូមិឃុំ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយសារបញ្ហាកង្វះខាតទឹកស្រោចស្រពដំណាំស្រូវរដូវវស្សា ស្ថិតក្នុងឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។










