
ឯកឧត្តម ទួន ស៊ីផាន់ ដឹកនាំវេទិកាសាធារណៈនៅឃុំលាយបូរ ស្រុកត្រាំកក់ ដើម្បីស្តាប់ និងដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋដោយផ្ទាល់
តាកែវ៖ ដើម្បីពង្រឹងទំនាក់ទំនង កសាងទំនុកចិត្ត និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ បានរៀបចំ «វេទិកាសាធារណៈ» ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។








