
រដ្ឋបាលស្រុកកោះអណ្តែត បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាស្រុក អាណត្តិទី៤ លើកទី២៦ ដើម្បីពិនិត្យ និងតាមដានការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋាន
តាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំធំសាលាស្រុកកោះអណ្តែត ខេត្តតាកែវ មានការរៀបចំ «កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាស្រុកកោះអណ្តែត អាណត្តិទី៤ លើកទី២៦» ក្រោមអធិបតីភាព លោក នាង ស៊ន ប្រធានក្រុមប្រឹក្សាស្រុកកោះអណ្តែត និងលោក ជា សុភា អភិបាលរងស្រុក តំណាងលោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្តែត។










