
អភិបាលខេត្តតាកែវអំពាវនាវយុវជនចូលរួមផ្សព្វផ្សាយនិងចៀសឱ្យឆ្ងាយពីគ្រឿងញៀន
តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានធ្វើការអំពាវនាវដល់ប្អូនៗសិស្សានុសិស្ស យុវជន ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពីបញ្ហាគ្រឿងញៀន ជាពិសេសត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ។ ថ្លែងនៅក្នុងឱកាសអញ្ជើញអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតបំផ្លាញចោលវត្ថុតាងគ្រឿងញៀន ដែលបានរៀបចំធ្វើឡើងនៅឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។








