
រដ្ឋបាលស្រុកបាទី បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាស្រុក លើកទី២៦ អាណត្តិទី៤ ដើម្បីពិនិត្យវាយតម្លៃការងារ និងពង្រឹងប្រសិទ្ធភាពការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
តាកែវ៖ នៅសាលប្រជុំសាលាស្រុកបាទី មានការរៀបចំ «កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាស្រុកបាទី លើកទី២៦ ខែទី២ ឆ្នាំទី៣ នៃអាណត្តិទី៤» ក្រោមអធិបតីភាព លោក តែ ឆុន ប្រធានក្រុមប្រឹក្សាស្រុក និងលោក សាយ វណ្ណៈ អភិបាលស្រុកបាទី នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ ។










