
មន្ត្រីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យមានការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈពេលអ្នកឆ្លងជំងឺអេដស៍មានការកើនឡើងក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ
តាកែវ៖ មន្ត្រីសុខាភិបាលខេត្តតាកែវ បានធ្វើការអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋាន និងដៃគូអង្គការជាតិ-អន្តរជាតិ វិស័យឯកជន រួមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តតាកែវ ត្រូវរួមសហការគ្នា បង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ នៅក្នុងភូមិសាស្ត្រខេត្តតាកែវ។








