
អភិបាលស្រុកបូរីជលសារ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនវីរៈកងទ័ពដែលមកលេងស្រុកកំណើត
តាកែវ៖ រសៀលថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក ស៊ូ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកបូរីជលសារ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងសំណេះសំណាលដោយផ្ទាល់ជាមួយវីរៈកងទ័ពចំនួន ១រូប ដែលបានអញ្ជើញមកលេងគេហដ្ឋាន ដើម្បីជួបជុំក្រុមគ្រួសារ ស្ថិតនៅក្នុងភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ។










