
វិវាទដីចំណីផ្លូវមុខផ្សារអង្គរបូរីដែលអូសបន្លាយច្រើនឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យ ក្រោមការសម្របសម្រួលរបស់អភិបាលស្រុកអង្គរបូរី
តាកែវ៖ ទំនាស់ដីធ្លី និងការលក់ដូរលើចំណីផ្លូវសាធារណៈនៅមុខផ្សារអង្គរបូរី ដែលបានកើតឡើង និងអូសបន្លាយពេលយ៉ាងយូរអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ត្រូវបានដោះស្រាយបញ្ចប់ដោយសន្តិវិធី និងទទួលបានជោគជ័យទាំងស្រុង ក្រោមការសម្របសម្រួលផ្ទាល់ពី លោក កង អាណាន់ អភិបាល នៃគណៈអភិបាលស្រុកអង្គរបូរី នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នេះ។










