
អភិបាលក្រុងដូនកែវ ចុះសំណេះសំណាលជាមួយអាជីវករផ្សារណាត់ ដើម្បីស្តាប់កង្វល់ និងជំរុញការរៀបចំសណ្តាប់ធ្នាប់អនាម័យ
តាកែវ៖ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ នេះ លោក ឌឹម គឹមសាន អភិបាល នៃគណៈអភិបាលក្រុងដូនកែវ អមដំណើរដោយ លោកស្រី អភិបាលរងក្រុង និងសហការី បានអញ្ជើញចុះជួបសួរសុខទុក្ខ និងសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនអាជីវករ ព្រមទាំងប្រជាពលរដ្ឋដែលកំពុងប្រកបរបរលក់ដូរនៅក្នុងផ្សារណាត់ ស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។










