
រដ្ឋមន្ត្រីក្រសួងការងារ ចាត់ទុក TVET ជា «ស្ពានចម្លង» យុវជន និងជា «វិថីចាប់យកជំនាញពិតប្រាកដ» ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង
តាកែវ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «ពិធីប្រគល់សញ្ញាបត្រដល់សិស្ស និងនិស្សិត នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ» នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ថា ជាស្ពានចម្លងដ៏រឹងមាំសម្រាប់យុវជនឆ្ពោះទៅកាន់គោលដៅ និងក្តីស្រមៃរបស់ពួកគេ ហើយ TVET គឺជាវិថីនៃការចាប់យកជំនាញដ៏ពិតប្រាកដសម្រាប់ជីវិត។









