
អភិបាលរងខេត្តតាកែវ ចុះពិនិត្យយុទ្ធនាការផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណប័ណ្ណនៅឃុំលាយបូរ ព្រមទាំងជំរុញឱ្យអាជ្ញាធរបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ
តាកែវ៖ លោក ហែម ឬទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ ថ្មីៗនេះ បានអញ្ជើញចុះពិនិត្យ យុទ្ធនាការផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានដាក់ឱ្យមូលដ្ឋានរៀបចំធ្វើជូនប្រជាពលរដ្ឋដែលផុតសុពលភាព ប្រជាពលរដ្ឋគ្រប់អាយុត្រូវធ្វើថ្មី និងការដោះស្រាយរាល់ឯកសារមិនទាន់សមស្រប នៅប៉ុស្តិ៍នគរបាលរដ្ឋបាលលាយបូរ ស្ថិតក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។









