
អភិបាលស្រុកព្រៃកប្បាស ចុះពិនិត្យដំណើរការផ្តល់អត្តសញ្ញាណប័ណ្ណជូនពលរដ្ឋក្នុងឃុំអង្កាញ់ និងជំរុញឱ្យអាជ្ញាធរបម្រើសេវាជូនពលរដ្ឋឱ្យបានលឿនរហ័ស
តាកែវ៖ លោក គិន ភក្តី អភិបាលស្រុកព្រៃកប្បាស បានអញ្ជើញចុះពិនិត្យនូវដំណើរការផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងឃុំអង្កាញ់ ស្រុកព្រៃកប្បាស នាព្រឹកថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦ នេះ ។










