
អភិបាលស្រុកកោះអណ្តែត ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋនាំយកទៀនវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃនៅវត្តព្រះពុទ្ធកស្សបោ និងវត្តព្រៃម្លូ
តាកែវ៖ ដើម្បីទ្រទ្រង់ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស និងរួមចំណែកលើកកម្ពស់វិស័យព្រះពុទ្ធសាសនា នាព្រឹកថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២៦ នេះ លោក ភួន ឈីម អភិបាលស្រុកកោះអណ្តែត បានដឹកនាំលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញនាំយកប្រេង ទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យ ទៅវេរប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅ វត្តព្រះពុទ្ធកស្សបោ និង វត្តព្រៃម្លូ ស្ថិតក្នុងស្រុកកោះអណ្តែត ខេត្តតាកែវ។









