
អាជ្ញាធរខេត្តតាកែវ ប្រជុំពិនិត្យ និងវាយតម្លៃលើការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក
តាកែវ៖ លោក ស៊ុត ខុន អភិបាលរងខេត្ត នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃកម្រិតកែប្រែខ្លួនរបស់ទណ្ឌិត ដើម្បីរៀបចំសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ។









