
រាជរដ្ឋាភិបាល សម្រេចលើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យក្រោមលក្ខខណ្ឌមួយចំនួន
អនុលោមតាមចំណាររបស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ និងប្រសាសន៍ណែនាំរបស់សម្ដេចធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រ តាមរយៈការលើកលែង និងអនុគ្រោះផ្នែកពន្ធដារមួយចំនួន។







