
សមាជិកព្រឹទ្ធសភាភូមិភាគទី៥ ចុះសំណេះ សំណាលជា មួយថ្នាក់ដឹកនាំ និងមន្ត្រីមូលដ្ឋានស្រុកកោះអណ្ដែត ខេត្តតាកែវ
ឯកឧត្ដម ឈួន ឆាម ប្រធានស្ដីទីក្រុម ព្រមទាំងសមាជិកព្រឹទ្ធសភា រួមមាន ឯកឧត្ដម គិណ ណែត, ឯកឧត្ដម លី សារី, លោកជំទាវ កង សៅរ៍ធន និងឯកឧត្ដម អ៊ុន វណ្ណា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្រុក សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៃរដ្ឋបាលស្រុកកោះអណ្ដែត ខេត្តតាកែវ ។









