
ឯកឧត្តម គី តិច និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងលោក សាយ វណ្ណះ អភិបាលស្រុកបាទី អញ្ជើញវេរប្រគេនទៀនព្រះវស្សា បច្ច័យ និងទេយ្យទាន ដល់វត្តចំនួន ៤៩ និងអាស្រមចំនួន ២ ក្នុងស្រុកបាទី
ឯកឧត្តម គី តិច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានទី១ គណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីវេរប្រគេនទៀនព្រះវស្សា បច្ច័យ និងទេយ្យទានវត្ថុ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា សរុបចំនួន ៤៩វត្ត និង ២អាស្រម ទូទាំងស្រុកបាទី។








