
ដំណើរការប្រឡងបាក់ឌុបសម័យប្រឡង ១០ សីហា ២០២៦ ព្រឹកថ្ងៃដំបូងនៅខេត្តតាកែវ ប្រព្រឹត្តទៅដោយរលូន ខណៈបេក្ខជនមកប្រឡងរហូតដល់ ៩៩.៥០%
តាកែវ៖ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី១០ ខែ សីហា ឆ្នាំ២០២៦ សម្រាប់វេនព្រឹកថ្ងៃដំបូង នៅក្នុងមណ្ឌលប្រឡងទាំង ១៧ ក្នុងខេត្តតាកែវ ប្រព្រឹត្តទៅដោយរលូន ស្ងប់ស្ងាត់ មានសណ្តាប់ធ្នាប់ល្អ និងមានសុវត្ថិភាពខ្ពស់ ក្រោមការយកចិត្តទុកដាក់ និងកិច្ចសហការយ៉ាងម៉ត់ចត់ពី ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងកងកម្លាំងសមត្ថកិច្ច ។








