
ខេត្តតាកែវ៖ បេក្ខជនប្រឡងជាប់បាក់ឌុបជាង ៨ពាន់នាក់ (៨៤,៤៤%) ថយចុះ ២,២៥% បើធៀបនឹងឆ្នាំ២០២៥
តាកែវ៖ លទ្ធផលប្រឡងសញ្ញាប័ត្រទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៥-២០២៦ ដែលប្រកាសនាព្រឹកថ្ងៃអង្គារ ទី០២ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានបង្ហាញថា ខេត្តតាកែវមានបេក្ខជនប្រឡងជាប់សរុប ៨,០៣៣ នាក់ (ស្មើនឹង ៨៤,៤៤%) នៃបេក្ខជនមកប្រឡងសរុប ៩,៥៦៣ នាក់។ តួលេខនេះមានការថយចុះប្រមាណ ២,២៥% បើប្រៀបធៀបនឹងឆ្នាំ២០២៥ កន្លងទៅ។








