
លោក កង អាណាន់ ចុះពិនិត្យទីតាំងជាក់ស្តែងនៅវត្តកោះ ដើម្បីត្រៀមរៀបចំពិធីបុណ្យពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ដតាកែវ!
លោក កង អាណាន់ អភិបាល នៃគណៈអភិបាលស្រុកអង្គរបូរី បានដឹកនាំមន្ត្រីរាជការ និងសហការី ចុះពិនិត្យទីតាំងជាក់ស្តែងនៅវត្តកោះ ស្ថិតក្នុងភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ដើម្បីត្រៀមរៀបចំពិធីសំណេះសំណាល និងពិធីបុណ្យពុទ្ធាភិសេក សម្ពោធឆ្លងព្រះពុទ្ធរូប ព្រមទាំងសមិទ្ធផលនានា ឱ្យប្រព្រឹត្តទៅដោយរលូន និងមានរបៀបរៀបរយ។











