
លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាល ស្រុកបាទី ចុះពិនិត្យការបើកទ្វារទឹក និងវឌ្ឍនភាពសាងសង់ស្លាកសញ្ញាព្រំប្រទល់ស្រុកបាទី
លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកបាទី រួមជាមួយសហការី បានបន្តអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹក និងការបើកទ្វារទឹកដោយផ្ទាល់នៅចំណុចស្ពានកំពង់ដង្កោ ដើម្បីធានាដល់ការគ្រប់គ្រងប្រភពទឹកជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។











