
ឯកឧត្តម វ៉ី សំណាង ដឹកនាំមន្ត្រី និងប្រជាពលរដ្ឋដាំដើមក្ងោក ១,០០០ដើម អមសងខាងផ្លូវបេតុងអំណោយរបស់អភិសន្តិបណ្ឌិត ស សុខា នៅស្រុកកោះអណ្តែត
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីដាំដើមក្ងោកចំនួន ១,០០០ ដើម» អមសងខាងផ្លូវបេតុងមួយខ្សែប្រវែង ៥,០០០ ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកជំទាវ កែ សួនសុភី ក្រោមប្រធានបទ «រួមគ្នាដាំដើមឈើដើម្បីបរិស្ថាន និងសោភ័ណភាព» ស្ថិតនៅភូមិព្រៃម្លូ ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ។








