
អាជ្ញាធរខេត្តតាកែវណែនាំដល់មេឃុំចៅសង្កាត់ត្រូវកំណត់អត្តសញ្ញាណគ្រួសាររងគ្រោះឲ្យបានត្រឹមត្រូវចំគោលដៅ ប្រកបដោយតម្លាភាព
តាកែវ៖ក្នុងឱកាសអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលរំលឹក ស្ដីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដល់រដ្ឋបាលឃុំ-សង្កាត់ និងមូលដ្ឋានសុខាភិបាលទូទាំងខេត្តតាកែវ នៅសាលប្រជុំរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក ហែម ឫទ្ធី អភិបាលរងខេត្តតាកែវបានធ្វើការណែនាំ និងជម្រុញដល់មេឃុំចៅសង្កាត់ រួមនឹងមន្រ្តីផ្ដល់សេវាទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តកម្មវិធីជាតិជំនួយសង្គមឲ្យបានល្អ និងត្រូវកំណត់អត្តសញ្ញាណគ្រួសាររងគ្រោះឲ្យបានត្រឹមត្រូវ ប្រកបដោយតម្លាភាពដើម្បីមន្រ្តីជំនាញជួយពួកគាត់ ចំគោលដៅបានទាន់ពេលវេលា។








