
មន្ទីរកិច្ចការនារីខេត្តតាកែវ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីក្នុងយុគសម័យឌីជីថល» ដើម្បីជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ
តាកែវ៖ នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ នេះ លោកស្រី ម៉ន រតនា ប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពី ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាយុគសម័យឌីជីថល»។








