
លោកប្រធានមន្ទីរសាធារណការខេត្តតាកែវ ចុះអន្តរាគមន៍ជួសជុលតំណស្ពានព្រៃសណ្ដែក លើផ្លូវជាតិលេខ២ធានាការធ្វើដំណើរកាន់តែរលូននិងសុវត្ថិភាព
លោក ណុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យ និងជួសជុលតំណស្ពាន លើស្ពានផ្លូវជាតិលេខ២ ត្រង់គីឡូម៉ែត្រលេខ ៨៥+៦៩៥ (ស្ពានព្រៃសណ្ដែក) ស្ថិតក្នុងស្រុកទ្រាំង ។








