
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ប្រគល់សម្ភារបង្គន់អនាម័យជូនប្រជាពលរដ្ឋ ១០គ្រួសារ ក្នុងស្រុកត្រាំកក់ ដើម្បីលើកកម្ពស់សុខុមាលភាព និងអនាម័យរស់នៅ
តាកែវ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ អមដំណើរដោយ លោកស្រី អ៊ុង ម្លិះ អនុប្រធានមន្ទីរ ព្រមទាំងលោក លោកស្រី ប្រធាន និងអនុប្រធានការិយាល័យថែទាំសុខភាពជនបទ បានអញ្ជើញចុះប្រគល់សម្ភារបង្គន់អនាម័យ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១០ គ្រួសារ ស្ថិតនៅក្នុងឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។








