
រដ្ឋបាលក្រុងដូនកែវ ពាំនាំថវិកាបេឡាមរណៈសង្គ្រោះ និងអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនគ្រួសារសពពលី នៅក្នុងសង្កាត់រកាក្រៅ
តាកែវ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ លោក ឌឹម គឹមសាន អភិបាល នៃគណៈអភិបាលក្រុងដូនកែវ និងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជនកម្ពុជា (អ.ន.ក.) ក្រុងដូនកែវ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណៈសង្គ្រោះ រួមជាមួយគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនគ្រួសារសពលោកស្រី សោ វណ្ណា ដែលជាគ្រួសារពលី ស្ថិតនៅភូមិបិនម៉ៅ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។











