
សាលាដំបូងខេត្តតាកែវ បានរៀបចំកិច្ចប្រជុំប្រចាំខែចៅក្រម ស្តីពីលទ្ធផលនៃការបូកសរុបរបាយការណ៍ ប្រចាំខែ
នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំធំ សាលាដំបូងខេត្តតាកែវ មានកិច្ចប្រជុំ ដឹកនាំដោយ ឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ ប្រធានសាលាដំបូង និងមានការចូលរួមដោយលោកអនុប្រធាន លោក-លោកស្រីចៅក្រម លោកប្រធាន-អនុប្រធានលេខាធិការដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីលេខាធិការដ្ឋានពាក់ព័ន្ធមួយចំនួន។








