
លោកជំទាវ និន សាផុន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពកងទ័ពជួរមុខ និងក្រុមគ្រួសារ ដែលបានលះបង់បម្រើបុព្វហេតុការពារបូរណភាពទឹកដី
តាកែវ៖ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងនាំយកអំណោយចែកជូនដល់ក្រុមគ្រួសារវីរកងទ័ពកម្ពុជាដែលកំពុងឈរជើងនៅសមរភូមិមុខចំនួន ៣៩ គ្រួសារ ស្ថិតនៅក្នុងសាលាឃុំក្ដាញ់ ស្រុកព្រៃកប្បាស នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦នេះ លោកជំទាវ និន សាផុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការទី៩ នៃរដ្ឋសភា បានសម្តែងនូវមនោសញ្ចេតនាក្តុកក្តួល និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះស្មារតីលះបង់ដ៏ខ្ពង់ខ្ពស់របស់កងកម្លាំងប្រដាប់អាវុធកម្ពុជាទាំងអស់ ដែលកំពុងឈរជើងបំពេញភារកិច្ចនៅតាមបណ្តោយព្រំដែន។








