
អ្នកជិះកង់ជាង ៩០០នាក់ រួមគ្នាក្នុងព្រឹត្តិការណ៍ «កីឡាក្នុងរដូវកាលបៃតង» ជិះកង់ ១៧១គីឡូម៉ែត្រ ពីភ្នំពេញ ឆ្ពោះទៅរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំដា និងដាំកូនឈើ ៦០០ដើម
តាកែវ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានសម្តែងនូវការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរយ៉ាងស្មោះស្ម័គ្រ ចំពោះក្រុមកីឡាករ កីឡាការិនី ជិះកង់ភ្នំពេញ-អង្គរបូរី ដែលដឹកនាំដោយ ឯកឧត្តម ហេង សុខចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងឱកាសរៀបចំព្រឹត្តិការណ៍ «ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សាឆ្ពោះទៅកាន់ប្រាសាទភ្នំដា» ក្រោមប្រធានបទ «កីឡាក្នុងរដូវកាលបៃតង»។








