
ឯកឧត្តម វ៉ី សំណាង ចុះពិនិត្យស្ថានភាពស្រូវវស្សា និងផ្តល់ប្រេងម៉ាស៊ូត ៣០០លីត្រ ដើម្បីបូមទឹកសង្គ្រោះស្រូវវស្សា ជាង ៥០០ហិកតា ក្នុងស្រុកសំរោង
តាកែវ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពស្រូវរដូវវស្សារបស់បងប្អូនប្រជាកសិករ ដែលកំពុងជួបប្រទះបញ្ហាប្រឈមនឹងគ្រោះរាំងស្ងួត ខ្វះខាតទឹកស្រោចស្រព នៅទីតាំងស្ថានីយបូមទឹកចំនួន ២កន្លែង (ស្ថានីយភូមិពន្សាំង និងស្ថានីយភូមិតាមៅ) ស្ថិតក្នុងឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។








