
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ នឹងអាជ្ញាធរស្រុកគិរីវង់ ចុះសិក្សារៀបចំប្រព័ន្ធលូ និងជួសជុលកំណាត់ផ្លូវលេខ ១២៨ ក្នុងឃុំព្រះបាទជាន់ជុំ
តាកែវ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ នេះ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានដឹកនាំក្រុមការងារបច្ចេកទេសមន្ទីរ ចុះសហការជាមួយក្រុមការងាររដ្ឋបាលស្រុកគិរីវង់ ដឹកនាំដោយលោក ងួន ឌីណា អភិបាលស្រុកគិរីវង់ ចុះពិនិត្យស្ថានភាពផ្លូវ សិក្សារៀបចំប្រព័ន្ធលូ និងជួសជុលកំណាត់ផ្លូវលេខ ១២៨ ត្រង់ចំណុចភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។











