
រដ្ឋបាលក្រុងដូនកែវ ចុះសម្របសម្រួលចាក់ដីបើកផ្លូវថ្មីមួយខ្សែ ក្នុងសង្កាត់រកាក្នុង សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
តាកែវ៖ លោក សោ សុផល អភិបាលរង នៃគណៈអភិបាលក្រុងដូនកែវ តំណាង លោក ឌឹម គឹមសាន អភិបាលក្រុងដូនកែវ ថ្មីៗនេះ បានដឹកនាំមន្ត្រីការិយាល័យជំនាញពាក់ព័ន្ធ សហការជាមួយអាជ្ញាធរសង្កាត់រកាក្នុង ចុះសម្របសម្រួលចាក់ដីបើកផ្លូវថ្មីមួយខ្សែ មានទំហំទទឹង ៦ម៉ែត្រ និងប្រវែងបណ្តោយ ២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិច្រេស សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។











