
អាជ្ញាធរស្រុកគិរីវង់ ចុះបំពាក់អំពូលសូឡា និងកញ្ចក់សុវត្ថិភាពចរាចរណ៍ ក្នុងឃុំព្រៃអំពក ដើម្បីបង្កើនសុវត្ថិភាពក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋ
តាកែវ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ នេះ លោក ងួន ឌីណា អភិបាល នៃគណៈអភិបាលស្រុកគិរីវង់ បានដឹកនាំក្រុមការងារអាជ្ញាធរមូលដ្ឋាន រួមមាន ក្រុមប្រឹក្សាឃុំព្រៃអំពក និងលោកមេភូមិអំរ៉ែ ចុះសហការរៀបចំជួសជុល កែលម្អ ព្រមទាំងដំឡើងបំពាក់បង្គោលអំពូលភ្លើងសូឡា និងកញ្ចក់សុវត្ថិភាពចរាចរណ៍ នៅតាមដងផ្លូវក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ។











