
ឯកឧត្តម វ៉ី សំណាង អញ្ជើញសួរសុខទុក្ខ ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ សារុន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំប្រតិភូថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ ព្រមទាំងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អញ្ជើញចូលជួបសួរសុខទុក្ខ ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។








