
រដ្ឋបាលស្រុកកោះអណ្ដែត រៀបចំវេទិកាសាធារណៈ ដើម្បីស្ដាប់ និងដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋក្នុងឃុំព្រៃខ្លា ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព
តាកែវ៖ នារសៀលថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ នេះ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្ដែត និង លោក បេ ចន្ត្រា អនុប្រធានវិទ្យាស្ថាននៃបណ្ឌិតបច្ចេកវិទ្យាឌីជីថលកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រៃខ្លា បានអញ្ជើញជាអធិបតីភាពរួមគ្នាក្នុង «វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់» (វេទិកាសាធារណៈ) របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះអណ្ដែត នៅទីបរិវេណវត្តព្រៃមេលង ស្ថិតក្នុងឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងស្រុក, លោកអធិការរងនគរបាលស្រុក, លោកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុក, ប្រធាន-អនុប្រធានការិយាល័យជំនាញជុំវិញស្រុក, អាជ្ញាធរឃុំ-ភូមិ, លោកគ្រូ-អ្នកគ្រូ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសរុបប្រមាណ ២៥០ នាក់។











