
ប្រធានក្រុមការងារគណបក្សចុះឃុំរមេញ ណែនាំឱ្យក្រុមការងារចុះឱ្យដល់ខ្នងផ្ទះពលរដ្ឋ ដើម្បីក្តាប់បញ្ហាប្រឈម និងដោះស្រាយកង្វល់ជូនពួកគាត់ឱ្យបានទាន់ពេលវេលា
តាកែវ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុង «កិច្ចប្រជុំពិភាក្សាការងារ រវាងក្រុមការងារថ្នាក់កណ្ដាល ជាមួយក្រុមការងារថ្នាក់ស្រុក ថ្នាក់ឃុំ និងថ្នាក់ភូមិ» ដែលរៀបចំធ្វើឡើងនៅទីស្នាក់ការគណបក្សឃុំរមេញ ស្រុកកោះអណ្ដែត កាលព្រឹកថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ នេះ លោកស្រី ងួន សុម៉ាលី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះអណ្ដែត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរមេញ បានធ្វើការណែនាំទៅដល់ក្រុមការងារចុះមូលដ្ឋានឃុំរមេញ ត្រូវតែចុះឱ្យដល់ខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីក្តាប់បញ្ហាប្រឈម សំណូមពរនានា ក៏ដូចជាដោះស្រាយកង្វល់របស់ពួកគាត់ ឱ្យទាន់ពេលវេលា និងឆាប់រហ័សថែមទៀត ។











