
អភិបាលស្រុកគិរីវង់ និងសហការី ចុះសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៤គ្រួសារ នៅឃុំព្រៃអំពក
លោក ងួន ឌីណា អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកគិរីវង់ បានដឹកនាំក្រុមការងារ រួមមានសាលាអនុគណស្រុក អាជ្ញាធរភូមិ-ឃុំព្រៃអំពក បានចុះសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ជូនប្រជាពលរដ្ឋខ្វះខាត និងមានជីវភាពទីទ័លក្រចំនួន ៤គ្រួសារ ដែលមានទីតាំងស្ថិតនៅភូមិអំរ៉ែ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ។











